ការរៀបចំការប្រលងផ្តាច់ព្រ័ត្រអ្នកនិយាយភាសាចិន ឆ្នើមឆ្នាំ ២០១៦

ការរៀបចំការប្រលងផ្តាច់ព្រ័ត្រអ្នកនិយាយភាសាចិន ឆ្នើមឆ្នាំ ២០១៦
១៩ សីហា ២០១៦ | 24232

ក្រសួងទេសចរណ៍បានរៀបចំ ការប្រឡងផ្តាច់ព្រ័ត្រអ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍ឆ្នាំ២០១៦

កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ ២០១៦ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតសាធា រណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា (ឧបត្ថមធំដោយក្រុមហ៊ុន Huawei Technologies Cambodia) បានរៀបចំការប្រឡងផ្តាច់ព្រ័ត្រ អ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍ឆ្នាំ២០១៦នៅស្ទូឌីយ៉ោស្ថានីយ៏ទូរទស្សជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Cheng Hongbo ប្រធានការិយាល័យនយោបាយ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក LV Qing Chen អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies(Cambodia)Co.,Ltd។ ការប្រឡងជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើមឆ្នាំ២០១៦នេះគឺជាការជួយជំរុញទីផ្សារទេសចរណ៍ចិនក្នុងការអនុវត្តន៍សៀវភៅស China Ready សម្រាប់ទេសចរណ៍កម្ពុជាៈ
 -ជំរុញការសិក្សាភាសាចិនក្នុងវិស័យទេសចរណ៍ -បញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃទីផ្សារចិនសម្រាប់ទេសចរណ៍កម្ពុជា-ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្រុមហ៊ុនចិន និងប្រជាជនចិន -អនុញ្ញាតឱ្យយុវជនស្វែងយល់ពីវប្បធម៌ចិន ជាដើម។ នេះគឺជាព្រឹត្តិការណ៍មួយទៀត ដែលក្រសួងទេសចរណ៍បានសហការរៀបចំជាមួយស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងទីផ្សារចិនសម្រាប់ទេសចរណ៍កម្ពុជា បន្ទាប់ពីសិក្ខាសាលាថ្នាក់ជាតិលើកទី១ ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីជំរុញឱ្យឧស្សាហកម្មទេសចរណ៍កម្ពុជាត្រៀមទទួលភ្ញៀវទេសចរចិន ក៏ដូចជាទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឱ្យបាន២ លាននាក់នៅឆ្នាំ២០២០។
សូមជម្រាបថាក្រ
សួងទេសចរណ៍បានរៀបចំការ ប្រឡងជម្រុះវគ្គទី១ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ និងយើងទទួលបានបេក្ខជនជាប់ចម្រុះចំនួន១០នាក់ ដើម្បីចូលមកវគ្គផ្តាច់ព្រ័ត្រនៅក្នុងស្ទូឌីយ៉ោស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។
ក្រសួងទេសចរណ៍នឹងធ្វើការប្រឡងជ្រើសរើសអ្នកនិយាយភាសាឆ្នើមមួយចំនួននៅពេលបន្តបន្ទាប់ខាងមុ
ខ ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

ឯកសារភ្ជាប់
ព័ត៌មានស្រដៀង
គ្មានទិន្នន័យ