សិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារចិន

២០ មករា ២០១៦

ផ្នែក​សិក្សាទីផ្សារ​ចិន៖

  • សិក្សាទីផ្សារ និង​និន្នាការ​ទេសចរ​ចិន និង​ផ្សព្វផ្សាយ
  • វិភាគ​ទីផ្សារ​ទេសចរណ៍​ចិន
  • ការ​សិក្សាបង្កើត​ស្តង់​ដា​គុណភាព​សម្រាប់​សេវាកម្ម ពិសេស​សេវាកម្ម​ស្នាក់​នៅ សេវាកម្ម​ម្ហូបអាហារ និង​សេវាកម្ម​ដឹក​ជញ្ជូន​សម្រាប់​ភ្ញៀវ​ទេសចរចិន
  • រៀប​ចំ​ធុរកិច្ច ឱកាស និង​ការ​វិនិយោគ​សម្រាប់​ទេសចរ​ចិន
  • រៀបចំ​សិក្ខាសាលា វគ្គបណ្តុះបណ្តាល ​រៀបចំ​ឯកសារ​ អប់រំ​ឱ្យ​មានការ​យល់​ដឹង​អំពី​ទេសចរណ៍​សម្រាប់ China Ready
  • បង្កើត​​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​លក្ខណៈ​ និង​អត្ថប្រយោជន៍​ទីផ្សារ​ចិន​ដល់​ភាគី​ពាក់​ព័ន្ធ
  • បង្កើត​ផលិត​ផល​ទេសចរណ៍​ពិសេស និង​ប្លែក​សម្រាប់​គោលដៅ BRANDING នីមួយៗ​។

ផ្នែក​ផ្សព្វផ្សាយ​ទីផ្សារ​ចិន៖

  • គ្រប់​គ្រង និង​បច្ចុប្បន្នកម្ម​គេហទំព័រ Ready2Cambodia.com
  • ការ​បង្កើត​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ជាភាសាចិន​
  • ផលិត​ព័ត៌មាន​ទេសចរណ៍​ជាភាសាចិន និង​រៀប​ចំ​មធ្យោបាយ​ផ្សព្វផ្សាយ​តាម​មណ្ឌល​ព័ត៌មាន Website និង Mobile App
  • Help Desk ជា​ភាសាចិនសម្រាប់​ភ្ញៀវ​ចិន
  • ពង្រឹង​កិច្ច​សហការ​ជាមួយ​សហគមន៍​អ្នក​និយាយ​ភាសាចិន​ សាលាភាសាចិន ដើម្បី​បង្កើន​ទម្លាប់​ទំនាក់​ទំនង​ និងឱ្យ​ពួក​គេជួយ​ដើរ​តួជាទូត​នាំ​សារ​ដល់​ទីផ្សារចិន​អំពី​ចេតនា​បើក​ចំហរ​ទីផ្សារ។