ប្លុក

ប្លុក
យោងតាមប្រកាសអន្តរក្រសួងថ្មីលេខ៥៣៦ សហវ.ប្រក.អទច ស្តីពី សេវាសាធារណៈរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ និងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍លេខ៣៧៣ សជណ.អគឧ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ គណៈកម្មការវាយតម្លៃប្រព័ន្ធបញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ China Ready មានកិត្តិយសសូមជម្រាបជូនដល់អាជីវកម្មទេសចរណ៍ដែលទទួលទីផ្សារទេសចរណ៍ចិនទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ការស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ទទួលទីផ្សារទេសចរណ៍ចិន ទាំងការស្នើសុំថ្មី និងការបន្តសុពលភាព ត្រូវបង់តម្លៃសេវារដ្ឋបាល ១២០,០០០រៀល និងមានសុពលភាពរយៈពេល ១ឆ្នាំ។ ដូចនេះ សូមម្ចាស់អាជីវកម្មទេសចរណ៍ដែលទទួលទីផ្សារទេសចរណ៍ចិនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ខាងលើ។ព័ត៌មានបន្ថែមសូមទាក់ទងមកក្រសួងទេសចរណ៍ដែលមានទីតាំងនៅដីឡូត៍លេខ៣A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទលេខ ០៩២​ ៧៧៩ ៨៣៣ រៀងរាល់ម៉ោងធ្វើការ។
31-Oct-2024
សូមចូលរួមអបអរសាទរដល់អាជីវកម្មសណ្ឋាគារចំនួន ៥ ដែលទទួលបានការទទួលស្គាល់បញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ China Ready ដូចជា៖ ១.  សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ (SOKHA PHNOM PENH HOTEL & RESIDENCE) ២.  សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (SOFITEL PHNOM PENH PHOKEETHRA HOTEL) ៣.  សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ (វឌ្ឍនៈ ប្របភើធី អិលធីឌី) (ROSEWOOD PHNOM PENH (VATTANAC PROPERTIES LTD) HOTEL ៤.  សណ្ឋាគារ ភ្នំពេញ (PHNOM PENH HOTEL) ៥.  សណ្ឋាគារ អិនដាប់បែលយូ ម៉រ៉ូ ដាប់បែលយូអិន (ខេមបូឌា) ឯ.ក (NW MOROW WN (CAMBODIA) CO.LTD)
02-Mar-2023
គណនីផ្លូវការ WeChat សម្រាប់ China Ready នៃឧស្សាហកម្មទេសចរណ៍កម្ពុជាត្រៀមទទួលទេសចរចិន 为中国准备的柬埔寨旅游业微信公众号 Join Us on WeChat: http://weixin.qq.com/r/AC_ehm-EljLprSvl93oS
22-Feb-2023
សូមគោរពជូន Video បទសម្ភាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីជាមួយវិទ្យុមិត្តភាព កម្ពុជាចិន ស្តីអំពី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិនក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលមាន subtitle ជាភាសាចិន ។
12-Jan-2023
សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅទេសចរចិន ២០២៣  
07-Jan-2023