មជ្ឈមណ្ឌលទ្រទ្រង់ China Ready បង្កើតឡើងក្នុងគោលបំណងគាំទ្រដល់នយោបាយរបស់ក្រសួងទេសចរណ៍លើទីផ្សារចិន ដែលបានដាក់ចេញនៅក្នុងសៀវភៅស ស្តីពី “China Ready” សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា។ ក្នុងទិសដៅនេះ មជ្ឈមណ្ឌលទ្រទ្រង់ China Ready ក្នុងក្របខណ្ឌជំនាញរបស់ខ្លួន និងផ្តល់ការសិក្សាស្រាវជ្រាវទីផ្សារទេសចរចិន វិភាគនិន្នាការរបស់ទេសចរចិន និងផ្តល់ការប្រឹក្សាយោបល់លើការវិនិយោគលើកម្ចីសម្បទានទេសចរណ៍សម្រាប់បំពេញតម្រូវការទេសចរចិន ការបណ្តុះបណ្តាលភាសា ក៏ដូចជាវប្បធម៌ទំនៀមទំលាប់ដល់ប្រតិបត្តិករទេសចរណ៍ ដែលតម្រង់ទិសដៅរកទីផ្សារចិន និងជួយផ្សព្វផ្សាយទីផ្សារចិនឱ្យបានកាន់តែទូលំទូលាយ ពិសេសនៅក្នុងបណ្តាញ ដែលទេសចរចិននិយមប្រើប្រាស់។
មជ្ឈមណ្ឌលទ្រទ្រង់ China Ready ក៏មានភារកិច្ចជួយសម្របសម្រួលដើម្បីឱ្យអាជីវកម្មទេសចរណ៍ទទួលបានការទទួលស្គាល់ពីការបញ្ជាក់គុណភាព China Ready ឡាប៊ែល។