ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលជនបង្គោលនៃប្រព័ន្ធវាយតម្លៃគុណភាពសេវាកម្មទេសចរណ៍ “China Ready” សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជានៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប

២៣ សីហា ២០១៨
5968

កាលពីថ្ងៃព្រហស្បតិ៍ ១២កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលជនបង្គោលនៃប្រព័ន្ធវាយតម្លៃគុណភាពសេវាកម្មទេសចរណ៍ “China Ready” សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជានៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប ដល់មន្រ្តីមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍(សណ្ឋាគារ នឹងសេវាកម្មស្នាក់នៅ, សេវាកម្មម្ហូបអាហារនិងភេសជ្ជ, សេវាកម្សាន្តមនុស្សពេលវ័យ, រមណីយដ្ឋាន, ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍, សេវាដឹកជញ្ជូនទេសចរណ៍, ហាងលក់ទំនិញ វត្ថុអនុស្សាវរីយ៍) និងមន្រ្តីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងបុគ្គលិកក្នុងវិស័យទេសចរណ៍សម្រាប់ទីផ្សារចិន និងផ្សព្វផ្សាយពីប្រព័ន្ធវាយតម្លៃគុណភាពសេវាកម្មទេសចរណ៍ “China Ready”។ 
សូមជម្រាបថានៅឆ្នាំ២០១៧ កន្លងមក ក្នុងចំណោមទេសចរអន្តរជាតិមកកម្ពុជា ចំនួន ៥,៦លាន នាក់ មានភ្ញៀវទេសចរចិនចំនួនជាង ១,២លាន នាក់ កើនឡើង ៤៦% ឈរនៅលំដាប់ទី១ ហើយក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០១៨នេះ កម្ពុជាទទួលទេសចរចិនចំនួនជាង ៩៣ម៉ឹននាក់ កើន ៧៦% និងមានចំណែកទីផ្សារប្រមាណ ៣១% នៃទេសចរអន្តរជាតិរបស់កម្ពុជា។

-Website: cambodia-chinaready.org
-Facebook: chinareadycenter