ផ្នែកសិក្សាទីផ្សារចិន៖
- សិក្សាទីផ្សារ និងនិន្នាការទេសចរចិន និងផ្សព្វផ្សាយ
- វិភាគទីផ្សារទេសចរណ៍ចិន
- ការសិក្សាបង្កើតស្តង់ដាគុណភាពសម្រាប់សេវាកម្ម ពិសេសសេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនសម្រាប់ភ្ញៀវទេសចរចិន
- រៀបចំធុរកិច្ច ឱកាស និងការវិនិយោគសម្រាប់ទេសចរចិន
- រៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល រៀបចំឯកសារ អប់រំឱ្យមានការយល់ដឹងអំពីទេសចរណ៍សម្រាប់ China Ready
- បង្កើតសិក្ខាសាលាផ្សព្វផ្សាយអំពីលក្ខណៈ និងអត្ថប្រយោជន៍ទីផ្សារចិនដល់ភាគីពាក់ព័ន្ធ
- បង្កើតផលិតផលទេសចរណ៍ពិសេស និងប្លែកសម្រាប់គោលដៅ BRANDING នីមួយៗ។
ផ្នែកផ្សព្វផ្សាយទីផ្សារចិន៖
- គ្រប់គ្រង និងបច្ចុប្បន្នកម្មគេហទំព័រ Ready2Cambodia.com
- ការបង្កើតមណ្ឌលព័ត៌មានទេសចរណ៍ជាភាសាចិន
- ផលិតព័ត៌មានទេសចរណ៍ជាភាសាចិន និងរៀបចំមធ្យោបាយផ្សព្វផ្សាយតាមមណ្ឌលព័ត៌មាន Website និង Mobile App
- Help Desk ជាភាសាចិនសម្រាប់ភ្ញៀវចិន
- ពង្រឹងកិច្ចសហការជាមួយសហគមន៍អ្នកនិយាយភាសាចិន សាលាភាសាចិន ដើម្បីបង្កើនទម្លាប់ទំនាក់ទំនង និងឱ្យពួកគេជួយដើរតួជាទូតនាំសារដល់ទីផ្សារចិនអំពីចេតនាបើកចំហរទីផ្សារ។