ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រព័ន្ធវាយតម្លៃគុណភាពសេវាកម្មទេសចរណ៍ “China Ready” សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជានៅកោះរ៉ុង ខេត្តព្រះសីហនុ

២៧ មីនា ២០១៨
6034

កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ដល់ថ្ងៃសៅរិ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រព័ន្ធវាយតម្លៃគុណភាពសេវាកម្មទេសចរណ៍ “China Ready” សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជានៅកោះរ៉ុង ខេត្តព្រះសីហនុ ដល់ប្រតិបត្តិករទេសចរណ៍ រដ្ឋបាលខេត្តតំបន់ឆ្នេរ និងមន្រ្តីពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍សម្រាប់ទីផ្សារទេសចរចិន។ សិក្ខាសាលាសំដៅៈ -ផ្សព្វផ្សាយពីយុទ្ធសាស្ត្រទេសចរណ៍កម្ពុជាក្នុងការទាក់ទាញទេសចរចិន -បណ្តុះបណ្តាលពីប្រព័ន្ធវាយតម្លៃគុណភាពសេវាកម្មទេសចរណ៍ “China Ready” -ផ្សព្វផ្សាយអំពីអជ្ញាបណ្ណការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍, អជ្ញាបណ្ណកាណូតទេសចរណ៍, -ផ្សព្វផ្សាយពីការអនុវត្តន៍ស្តង់ដារអប្បបរមាកាណូតទេសចរណ៍ -ផ្សព្វផ្សាយពីក្រមប្រតិបត្តិនៃភោជនីយដ្ឋានស្អាត និងបណ្តុះបណ្តាលអំពីបដិសណ្ឋារកិច្ចល្អក្នុងសេវាកម្មទេសចរណ៍។

រូបភាព១
រូបភាព២
រូបភាព៣
រូបភាព៤